និងគណៈកម្មាធិការមូលនិធិសហប្រតិបត្តិការណ៍ សុខុមាលភាព និងការអប់រំបានជួបជុំគ្នាដើម្បីធ្វើការកំណត់អំពីគុណតម្លៃរបស់មនុស្ស សេវាកម្ម ភាពជឿទុកចិត្ត និងភាពច្នៃប្រឌិតនៃស្ថាប័នអង្គការរបស់យើង។

មនុស្សៈ យើងជឿថាមនុស្សគ្រប់ៗរូបមានគុណតម្លៃដែលជាកេរ្តិ៍មរតក និងកម្លាំងពិសេសដែលព្រះជាម្ចាស់បានប្រទានឱ្យ។ ដោយរក្សាកិច្ចការនេះជាប់ក្នុងចិត្ត យើងប្រព្រឹត្តិចំពោះអ្នកដែលយើងពាក់ព័ន្ធជាមួយថាជាព្រះពរមកពីព្រះដោយមិនរាប់ថាជាឧបកណ៍ ឬវត្ថុអ្វីមួយនោះឡើយ។ ការឆ្លុះបញ្ចាំងអំពីជីវិតរបស់ព្រះគ្រីស្តតាមរយៈការយកចិត្តទុកដាក់ថែរក្សា និងការអភិវឌ្ឍន៍មនុស្សគឺជាគោលដៅសំខាន់បំផុតចំពោះការងាររបស់យើង។ ១ ពេត្រុស ៤:១០-១១

សេវាកម្មៈ ដោយសារព្រះគ្រីស្តបានបង្ហាញអង្គទ្រង់តាមរយៈការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ការបម្រើ និងការលះបង់សម្រាប់មនុស្សដ៏ទៃដើម្បីសង្រ្គោះជីវិត និងបង្កើតឱ្យមានការផ្លាស់ប្តូរដែលជាប់នៅអស់កល្បជានិច្ច។ យើងខិតខំដើម្បីដើរតាមគំរូរបស់ព្រះគ្រីស្តឱ្យអស់ពីសម្មត្ថភាពរបស់យើងតាមរយៈការគាំទ្រ និងការដឹកនាំរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ។ ម៉ាកុស ១០:៤២-៤៥

ភាពដែលអាចទុកចិត្តៈ នៅក្នុងព្រះគ្រីស្ត យើងមានទីពឹងជ្រកដែលរឹងមាំ និងគួរឱ្យទុកចិត្តបាន។ យើងអាចទុកចិត្តព្រះអង្គ – ទ្រង់នៅដដែលពីម្សិលមិញ ថ្ងៃនេះ និងដរាបតទៅ។ យើងចង់ដេញតាមទ្រង់តាមរយៈការបង្កើននូវទំនាក់ទំនងពិតប្រាកដដែលលើកទឹកចិត្តចំពោះការប្រាស្រ័យទាក់ទងគ្នា ភាពគួរឱ្យទុកចិត្ត តម្លាភាព និងភាពសុចរិត។ អេភេសូ ២:១៩-២២; ហេព្រើរ ១៣:៨

ភាពច្នៃប្រឌិតៈ ព្រះជាម្ចាស់ដែលទ្រង់ជាព្រះអាទិករទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតឱ្យយើង ហើយបង្កើតយើងឡើងឱ្យមានសណ្ឋានដូចជារូបអង្គទ្រង់។ យើងបម្រើតាមអំណោយទាននៃភាពច្នៃប្រឌិតរបស់ទ្រង់តាមរយៈការលើកទឹកចិត្តឱ្យមានការឆ្ងល់។ យើងសួរសំណួរពិបាកៗ ហើយព្យាយាមជម្រុញបរិយាកាសដែលជម្រុញការរៀនសូត្រ និងការសាកល្បង។ យើងទទួលស្គាល់ថាការប្រមូលទិន្នន័យដែលមានការគិតបានល្អិតល្អន់ ព្រមទាំងគាំទ្រដោយការវិភាគដែលមានភាពច្នៃប្រឌិតរបស់យើង ហើយជួយជម្រុញឱ្យមានគំនិតថ្មីៗ។ លោកុប្បត្តិ ១:២៦-២៧; ២:៧