ទស្សនៈវិស័យ, បេសកកម្ម, គោលការណ៍ណែនាំ

ចក្ខុវិស័យ

សហគមន៍សម្បូរណ៍សប្បាយ បម្រើ និងជម្រុញឱ្យមានសេចក្តីសង្ឃឹមដល់អ្នកដ៏ទៃ។

បេសកកម្ម

មូលនិធិសហប្រតិបត្តិការណ៍ សុខុមាលភាព និងការអប់រំ គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានស្នាក់ការធំនៅទីក្រុងហុងកុង ដែលបានបង្កើតឡើងដោយគ្រីស្តបរិស័ទលូធឺរិន ហើយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្រីក្រនៅតាមជនបទក្នុងតំបន់អាស៊ីតាមរយៈការអប់រំ និងការបម្រើ។

យើងធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍នៅក្នុងតំបន់ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីស្វែងរកដើមចមនៃភាពក្រីក្រ និងដើម្បីអនុវត្តកម្មវិធីអប់រំ និងសុខភាពសហគមន៍។

យើងជឿជាក់ថា ការអប់រំបង្កើនឱកាសដល់មនុស្សក្នុងការផ្លាស់ប្តូរជីវិត និងស្វែងរកអនាគតថ្មី។

គុណតម្លៃ

ខណៈពេលដែលយើងបានរៀបចំខ្លួនក្នុងការអបអរខួប១០ឆ្នាំ បុគ្គលិក និងគណៈកម្មាធិការមូលនិធិសហប្រតិបត្តិការណ៍ សុខុមាលភាព និងការអប់រំ បានជួបជុំគ្នាដើម្បីធ្វើការកំណត់អំពីគុណតម្លៃទាក់ទងនឹង មនុស្ស ការបម្រើ ភាពជឿទុកចិត្ត និងភាពច្នៃប្រឌិត នៃអង្គការរបស់យើង។

មនុស្ស៖ យើងជឿថាមនុស្សគ្រប់ៗរូបមានគុណតម្លៃដែលជាកេរ្តិ៍មរតក និងភាពខ្លំាងផ្សេងៗដែលព្រះជាម្ចាស់បានប្រទានឱ្យ។ ដោយរក្សាកិច្ចការនេះជាប់ក្នុងចិត្ត យើងប្រព្រឹត្តិចំពោះអ្នកដែលយើងពាក់ព័ន្ធជាមួយ ថាជាព្រះពរមកពីព្រះដោយមិនរាប់ថាជាឧបកណ៍ ឬវត្ថុអ្វីមួយនោះឡើយ។ ការឆ្លុះបញ្ចាំងអំពីជីវិតរបស់ព្រះគ្រីស្តតាមរយៈការយកចិត្តទុកដាក់ថែរក្សា និងការអភិវឌ្ឍមនុស្សគឺជាគោលដៅសំខាន់បំផុតចំពោះការងាររបស់យើង។ ១ ពេត្រុស ៤:១០-១១

ការបម្រើ៖ ដោយសារព្រះគ្រីស្តបានបង្ហាញអង្គទ្រង់តាមរយៈការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ការបម្រើ និងការលះបង់សម្រាប់មនុស្សដ៏ទៃដើម្បីសង្រ្គោះជីវិត និងបង្កើតឱ្យមានការផ្លាស់ប្តូរដែលជាប់នៅអស់កល្បជានិច្ច។ យើងខិតខំដើម្បីដើរតាមគំរូរបស់ព្រះគ្រីស្តឱ្យអស់ពីសមត្ថភាពរបស់យើង តាមរយៈការគាំទ្រ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ម៉ាកុស ១០:៤២-៤៥

ភាពដែលអាចទុកចិត្ត៖ នៅក្នុងព្រះគ្រីស្ត យើងមានទីពឹងជ្រកដែលរឹងមាំ និងគួរឱ្យទុកចិត្តបាន។ យើងអាចទុកចិត្តព្រះអង្គ – ទ្រង់នៅដដែលពីម្សិលមិញ ថ្ងៃនេះ និងដរាបតទៅ។ យើងចង់ដើរតាមទ្រង់ តាមរយៈការបង្កើននូវទំនាក់ទំនងពិតប្រាកដ ដែលជម្រុញឲ្យមានការពឹងផ្អែកគ្នាទៅវិញទៅមក ភាពគួរឱ្យទុកចិត្ត តម្លាភាព និងភាពសុចរិត។ អេភេសូ ២:១៩-២២; ហេព្រើរ ១៣:៨

ភាពច្នៃប្រឌិត៖ ព្រះជាម្ចាស់ដែលទ្រង់ជាព្រះអាទិករ ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតឱ្យយើង ហើយបង្កើតយើងឡើងឱ្យមានសណ្ឋានដូចជារូបអង្គទ្រង់។ យើងបម្រើតាមអំណោយទាននៃភាពច្នៃប្រឌិតរបស់ទ្រង់តាមរយៈការលើកទឹកចិត្តឱ្យមានការឆ្ងល់។ យើងសួរសំណួរពិបាកៗ ហើយព្យាយាមបង្កើតបរិយាកាសដែលជម្រុញការរៀនសូត្រ និងការសាកល្បង។ យើងទទួលស្គាល់ថា ការប្រមូលទិន្នន័យ និង ការវិភាគឲ្យបានល្អិតល្អន់ ជួយដល់ ភាពច្នៃប្រឌិតរបស់យើង ហើយជួយជម្រុញឱ្យមានគំនិតថ្មីៗ។ លោកុប្បត្តិ ១:២៦-២៧; ២:៧

គោលការណ៍ណែនាំ

ស្មោះត្រង់តាមរយៈសកម្មភាព

  • យើងគោរពមនុស្សគ្រប់ៗរូបដែលពាក់ព័ន្ធក្នុងការងាររបស់មូលនិធិសហប្រតិបត្តិការណ៍ សុខុមាលភាព និងការអប់រំ
  • ការងារដែលយើងធ្វើ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ចំពោះគុណភាពនៃការងារ ការយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ និងចំពោះគុណតម្លៃស្នូលរបស់យើង។

ការបង្កើតភាពជាដៃគូ

  • តាមរយៈការប្រាស្រ័យទាក់ទង និងសកម្មភាព យើងធ្វើការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអ្នកដែលពាក់ព័ន្ធ។
  • យើងគំាទ្រវប្បធម៌នៃការយោគយល់ និងផ្តល់ការគោរពចំពោះគ្នាទៅវិញទៅមក។

ប្តេជ្ញាចិត្តចំពោះតម្រូវការក្នុងតំបន់

  • តម្រូវការនៅក្នុងតំបន់ត្រូវបានផ្តល់តម្លៃឱ្យ និងយកជាការតម្រង់ទិស ក្នុងការអភិវឌ្ឍគម្រោង។
  • យើងជម្រុញឱ្យមានភាពជាម្ចាស់ និងការចូលរួមនៅក្នុងតំបន់ ចំពោះរាល់គម្រោងទាំងអស់។

ឥទ្ធិពលជានិរន្ត

  • តែងតែមានការទទួលខុសត្រូវចំពោះធនធានដែលមាន យើងធ្វើផែនការ និងអនុវត្តគម្រោងដែលផ្តល់នូវលទ្ធផលធ្វើឱ្យមានភាពប្រសើរឡើងរយៈពេលយូរចំពោះជីវិតមនុស្ស។
  • គោលដៅរបស់គម្រោងត្រូវបានកំណត់ ហើយការជះឥទ្ធិពលត្រូវបានវាស់វែង។

ការផ្លាស់ប្រែ

  • ដើម្បីធ្វើឱ្យជីវភាពរស់នៅបានប្រសើរឡើង យើងផ្តល់ការអប់រំដល់មនុស្សនូវចំណេះដឹង និងការយល់ដឹងថ្មីៗតាមរយៈការហ្វឹកហ្វឺន និងការអប់រំ។
  • យើងអនុញ្ញាតឱ្យមនុស្សស្វែងរកឱកាសដើម្បីជួយខ្លួនឯង និងជួយដល់អ្នកដ៏ទៃ។